មានតែក្លិប៣ប៉ុណ្ណោះដែលបញ្ចប់រដូវកាលលីគមិនបរាជ័យសោះក្នុងសតវត្សទី 21
- Aa2888 Sport
- May 19, 2024
- 1 min read
Bayer Leverkusen បានបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ Bundesliga រដូវកាលនេះហើយ ដោយពួកគេរក្សាការប្រកួតមិនឱ្យចាញ់សោះ ដោយធានាបានជ័យជម្នះ 28 លើក និងស្មើ 6 ដងដណ្ដើមបានពានរង្វាន់លីគជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

នេះមានន័យថា ក្រុមដែលដឹកនាំដោយលោក Xabi Alonso កំពុងចូលក្នុងបញ្ជីក្លិបកំពូលៗក្នុងលីគកំពូលទាំង 5 របស់ទ្វីបអឺរ៉ុប ដែលេងមិនចាញ់សោះក្នុងយុទ្ធនាការប្រកួតលីគពេញមួយរដូវកាលក្នុងសតវត្សទី 21 នេះ។
ក្លិបផ្សេងទៀតដែលធ្លាប់បានធ្វើបែបនេះគឺ Juventus ក្នុងរដូវកាល 2011/12 និង Arsenal ក្នុងឆ្នាំ 2003/04។ ក្រុមដែលដឹកនាំដោយលោក Antonio Conte បានធានាឱ្យក្រុមសេះបង្កង់នៅអ៊ីតាលីមួយនេះឈ្នះ 23 លើក និងស្មើ 15 លើក ខណៈដែលក្រុមកាំភ្លើងធំ Arsenal របស់លោក Arsene Wenger ទទួលបានជ័យជម្នះ 26 លើក និងស្មើ 12 លើក។

ក្រឡេកមកមើលលោក Xabi Alonso គាត់អាចបន្ថែមកំណត់ត្រារបស់គាត់ក្នុងប្រវត្តិសាស្ត្របាល់តាត់ ដោយរក្សាការមិនស្គាល់ចាញ់គ្រប់ពានរង្វាន់ទាំងអស់ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួនពីរទៀត ដែលមិនទាន់បានលេងនៅមុនចុងបញ្ចប់នៃរដូវកាលនេះ។
ពានរង្វាន់ដែលនៅសល់គឺ UEFA Europa League ដែលត្រូវលេងជាមួយក្លិបអ៊ីតាលី Atalanta និងពាន Germany Cup ត្រូវលេងជាមួយក្លិប FC Kaiserslautern ៕
Comments