Carlo Ancelotti បង្ហើបថា Bellingham ជាមួយនិង Mbappe នឹងលេងពាន UEFA Super Cup
- Aa2888 Sport
- Aug 4, 2024
- 1 min read
ក្រៅពីការប្រកួតមិត្តភាពមុនបើករដូវកាល Real Madrid នឹងត្រូវប្រជែងយកពានពិតប្រាកដក្នុងរយៈពេលតែ១០ថ្ងៃទៀតប៉ុណ្ណោះ។

ជាក់ស្តែង អធិរាជសនឹងត្រូវការក្រុមល្អបំផុតរបស់ពួកគេសម្រាប់ការប្រកួត UEFA Super Cup ជាមួយ Atalanta ។ លោក Carlo Ancelotti បានធានាដល់អ្នកគាំទ្រថាពួកគេថា កីឡាករល្អៗផ្សេងទៀតនឹងមានវត្តមាននៅថ្ងៃទី ១៤ ខែសីហា។
គាត់បានប្រាប់អ្នកសារព័ត៌មានក្រោយលេងចាញ់ FC Barcelona ព្រឹកមិញថា៖ «[Kylian] Mbappe នឹងចាប់ផ្តើមនៅក្នុង Super Cup ជាក់ស្តែង Jude Bellingham ក៏មានវត្តមានផងដែរ។ ពួកគេទាំងពីរបានត្រៀមខ្លួនរួចរាល់ហើយ»។

កីឡាករទាំងពីរនឹងបន្តការហ្វឹកហាត់នៅទីលាន Valdebebas នៅថ្ងៃពុធសប្តាហ៍ក្រោយ ហើយពួគគេមានពេលមួយសប្ដាហ៍ក្នុងការស្ដារទម្រង់លេងរបស់ពួគគេដើម្បីត្រៀមប្រកួតដ៏សំខាន់មួយនេះ។
Kommentarer