លោក Carlo Ancelotti ត្រៀមវត្ថុទាំងនេះដើម្បីអបអរការឈ្នះពាន La Liga
- Aa2888 Sport
- May 12, 2024
- 1 min read
លោក Carlo Ancelotti និយាយថា គាត់នឹងពាក់វ៉ែនតា ហើយជក់បារីនៅក្នុងពិធីអបអរការឈ្នះពានរង្វាន់ La Liga របស់ក្រុមរបស់គាត់នៅថ្ងៃអាទិត្យនេះ។

ក្រុម Real Madrid នឹងធ្វើដំណើរទៅកាន់រង្វង់មូលបាញ់ទឹក Cibeles កណ្ដាលទីក្រុង ម៉ាឌ្រីដ ដើម្បីអបអរការឈ្នះពានលីគកមពូលអេស្ប៉ាញនិងកំណត់ត្រានៃការឈ្នះពានលើកទី 36 ដែលបានទទួលកាលពីចុងសប្តាហ៍មុន។
នៅពេលសួរថា តើលោកនឹងអបអរការឈ្នះពានដោយការជក់បារី និងពាក់វ៉ែនតាដុចកាលអបអរការឈ្នះពាននៅឆ្នាំ 2022 ដែរឬអត់នោះ Ancelotti បានឆ្លើយតបទាំងសើចថា ៖«បាទ! ខ្ញុំត្រៀមរួចហើយ»។

លោកបានបន្ថែមថា៖ «លើកនេះ មានបារីស៊ីហ្គាមួយដើម វ៉ែនតាមួយ និងស្រាមួយកែវ»។
Comments