មនុស្សពីរនាក់បាត់បង់ជីវិតក្នុងភាពចលាចលនៅទូទាំងប្រទេសបារាំងបន្ទាប់ពី PSG លើកពាន Champions League
- Aa2888 Sport
- Jun 1
- 1 min read
AA2888 SPORT NEWS: មនុស្ស 2 នាក់បានស្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ក្លិប Paris Saint-Germain ទល់នឹង Inter Milan ក្នុងពានរង្វាន់ Champions League កាលពីយប់មិញ។

ក្រសួងមហាផ្ទៃបារាំងបាននិយាយថា រថយន្តជាង ២០០ គ្រឿងត្រូវបានដុតបំផ្លាញ ដោយសារកុបកម្មរីករាលដាល បន្ទាប់ពីការប្រកួត ខណៈសមត្ថកិច្ចបានចាប់ខ្លួនមនុស្សដល់ទៅ៥៥៩ នាក់។
មិនមានព័ត៌មានបន្ថែមអំពីការស្លាប់នេះទេ ប៉ុន្តែរបាយការណ៍ក្នុងស្រុកបង្ហាញថា ក្មេងប្រុសអាយុ 17 ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅក្នុងឃុំ Dax ភាគខាងត្បូងប្រទេសបារាំង។
សមាជិក 4 នាក់នៃគ្រួសារមួយកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរថយន្តមួយបានបើកចូលទៅបុកក្រុមមនុស្សអបអរសាទរការឈ្នះពាននៅទីក្រុង Grenoble ភាគអាគ្នេយ៍ប្រទេសបារាំង។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា រថយន្តនេះបាន «បាត់បង់ការគ្រប់គ្រង» បណ្តាលឲ្យរបួសស្រាល ៤នាក់ និងរបួសធ្ងន់២នាក់ ។ យោងតាមកាសែត Le Dauphine អ្នកបើកបរបានព្យាយាមបត់ត្រឡប់ក្រោយ ដោយប្រើហ្វ្រាំងដៃបន្ទាប់ពីជាន់ហ្គែរដើម្បីបត់ឡាន។
ភាពតានតឹងបានផ្ទុះឡើងនៅកណ្តាលទីក្រុងប៉ារីស បន្ទាប់ពី PSG ទទួលជ័យជម្នះ Champions League ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ។

អ្វីដែលបានចាប់ផ្ដើមពេលបាញ់កាំជ្រួចអបអរ Champions League និងការប្រមូលផ្តុំគ្នាក្នុងទីក្រុងមិនយូរប៉ុន្មានបានធ្លាក់ទៅក្នុងភាពវឹកវរ។ ភាពចលាចលជាច្រើនបានកើតឡើងនៅជិតកីឡដ្ឋាន Parc des Princes ដែលជាកីឡដ្ឋានផ្ទះរបស់ Paris Saint-Germain ។
អ្នកពន្លត់អគ្គីភ័យជាច្រើនាក់ ត្រូវបានគេមើលឃើញរួចហើយកំពុងជួយពន្លត់ភ្លើងដែលបានចាប់ផ្តើមជាបន្តបន្ទាប់នៅទូទាំងកណ្តាលទីក្រុង។

ប៉ូលីសទីក្រុងប៉ារីសបាននិយាយថា ពួកគេបានទទួល "ការហៅទូរស័ព្ទជាច្រើន" ក្នុងអំឡុងពេលអបអរជ័យជម្នះនេះ ។
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
Comments