ពិតជាខុសគេតែឯងមែន! នេះជាមូលហេតុរាល់ការប្រកួត Club World Cup ចាប់ផ្តើមយឺតពេល
- Aa2888 Sport
- 1 day ago
- 1 min read
AA2888 PORT NEWS: នៅរដូវក្តៅនេះ ដោយសារមិនមានការប្រកួតអន្តរជាតិធំៗនៅលើប្រតិទិនរបស់ខ្លួននោះ FIFA បានណែនាំឱ្យមានការប្រកួត Club World Cup ដើម្បីបំពេញចន្លោះ ហើយរដ្ឋអាមេរិកជាអ្នករៀបចំ និងទទួលបានការគាំទ្រដោយមូលនិធិដ៏ធំចំនួន 1 ពាន់លានដុល្លារ។

ក្លិបកំពូលៗនៅអឺរ៉ុបចំនួនដប់បានមកដល់ ដែលត្រូវជួបជាមួយនឹងក្រុមខ្លាំងៗក្នុងទ្វីបទាំង៦ ហើយការប្រកួតបានចាប់ផ្តើមជាមួយនឹងក្រុម Al Ahly vs Inter Miami ខណៈដែល Lionel Messi មិនអាចស៊ុតបាល់បញ្ចូលទី។
ក្នុងពានរង្វាន់នេះ អ្នករៀបចំបាននាំមកនូវការច្នៃប្រឌិតជាច្រើន ចាប់ពីកាមេរ៉ាចាប់មកលើអាជ្ញាកណ្តាលច្រើន រហូតដល់ការសម្ភាសអ្នកចាត់ការក្រោយចប់តង់ទី១ ប៉ុន្តែការកែប្រែបែបប្រពៃណីអាមេរិកមួយទៀត បានធ្វើឱ្យមានការរិះគន់ខ្លាំងបំផុត។
មុនពេលការប្រកួត កីឡាករចាប់ផ្តើមដើរចេញមកទីលានម្ដងម្នាក់ៗ ពេលលឺឈ្មោះពិធីករហៅ ស្រដៀងទៅនឹងការប្រកួតបាល់បោះ NBA - បណ្តាលឱ្យមានការពន្យារពេលយ៉ាងសំខាន់ដល់ម៉ោងចាប់ផ្តើម។

កីឡាករអឺរ៉ុបហាក់មិនស្រួលជាមួយទម្លាប់ដែលពួកគេមិនធ្លាប់ជួបប្រទះមួយនេះទេ ហើយប្រធានក្រុមត្រូវហៅឈ្មោះចេញមកចុងក្រោយគេ។
អ្នកគាំទ្រតាមអ៊ីនធឺណិតបានចំអកឱ្យទស្សនីយភាពនេះ ដោយប្រៀបធៀបវាទៅនឹង ការប្រកួត WWE និងទាមទារឱ្យមានការលុបបំបាត់ចោលទាំងស្រុង។
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
Comments