ខ្សែបម្រើ Edoardo Bove របស់ក្លិប Fiorentina ដួលសន្លប់ក្នុងពេលប្រកួតយប់មិញ
- Aa2888 Sport
- Dec 2, 2024
- 1 min read
ខ្សែបម្រើ Edoardo Bove របស់ក្លិប Fiorentina ដែលមានអាយុ 22 ឆ្នាំ បច្ចុប្បន្នកំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីបានដួលសន្លប់ អំឡុងពេលប្រកួតជាមួយក្រុម Inter Milan កាលពីយប់មិញ(1 ខែធ្នូ)។

Bove បានដួលពេលកំពុងប្រកួត ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ពេលនេះ គាត់កំពុងសម្រាក និងនៅក្នុងបន្ទប់ថែទាំ ICU ។
ក្លិប Fiorentina បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា Bove ស្ថិតក្រោមការសម្រាកនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Careggi ក្នុងទីក្រុង Florence បន្ទាប់ពីបាត់បង់ស្មារតីអំឡុងពេលប្រកួត។ លើសពីនេះ ការធ្វើតេស្តដំបូងបានបង្ហាញថា មិនមានការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទ បេះដូង ឬសួតរបស់គាត់ទេ។

យោងតាម Sky Sport Italia Bove អាចដកដង្ហើមដោយខ្លួនឯងមិនចាំបាច់ប្រើអុកស៊ីសែនជំនួយ ហើយបានដឹងខ្លួនឡើងវិញហើយ។
Comments