ក្រីក្រទេតែ FC Barcelona ដាក់សុទ្ធតែ Plan A, Plan B ដើម្បីទិញខ្សែប្រយុទ្ធ២រូបនេះ
- Aa2888 Sport
- Nov 12, 2024
- 1 min read
FC Barcelona កំណត់គោលដៅ Erling Haaland សម្រាប់ឆ្នាំ 2026 (Plan A) ហើយ Viktor Gyokeres ស្ថិតក្នុងផែនការ B។ លោក David Bernabeu រាយការណ៍ថាគោលបំណងរបស់ Barcelona គឺចុះហត្ថលេខាលើ Erling Haaland ក្នុងឆ្នាំ 2026 ។

ចំណែកខ្សែប្រយុទ្ធ Viktor Gyokeres ត្រូវបានចាត់ទុកថាជា Plan B របស់ពួកគេ។ Jona Laporta ត្រូវបានគេរាយការណ៍ថា សុបិនចង់ចុះហត្ថលេខាលើ Haaland អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកគេមានគម្រោងចុះកុងត្រាខ្សែប្រយុទ្ធន័រវេសរូបនេះឱ្យបានមុនពេលលោក Jona Laporta អស់អាណត្តិលោកជាប្រធានក្លិបដែលនៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ។

ទំនាក់ទំនងរវាងប្រធានក្លិប FC Barcelona លោក Laporta និងភ្នាក់ងារកីឡាករន័រវេសលោក Rafaela Pimenta ត្រូវបានគេនិយាយថាមានភាពរលូនទៅមុខ។ ភាគីទាំងពីរពិតជាជឿជាក់គ្នាទៅវិញទៅមក ដែលនេះត្រូវបានគេនិយាយថា ជាអត្ថប្រយោជន៍ដែល ក្រុមអ្នកមានបុណ្យតែក្រ មាននៅក្នុងការប្រកួតប្រជែងយកសម្រាប់ខ្សែប្រយុទ្ធ។ លើសពីនេះ ប្រធានផ្នែកកីឡារបស់ Barca លោក Deco បានជួបជាមួយ Pimenta ពីរបីដងទៅហើយកាលពីដើមឆ្នាំនេះ។
Haaland រកបាន 15 គ្រាប់ក្នុងការបង្ហាញខ្លួន 16 ដងសម្រាប់ Manchester City ក្នុងរដូវកាលនេះ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ជាមួយ Man City នឹងផុតកំណត់នៅឆ្នាំ 2027 ខណៈដែលតម្លៃផ្ដាច់កុងត្រាគឺ 200 លានអឺរ៉ូ។

សម្រាប់ Viktor Gyokeres ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានស៊ុតបញ្ចូលទីបាន 23 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 ដងសម្រាប់ក្រុម Sporting Lisbon ក្នុងរដូវកាលនេះ។ លក្ខខណ្ឌផ្ដាច់កុងត្រាកីឡាករវ័យ 26 ឆ្នាំត្រូវបានគេរាយការណ៍ថាមានតម្លៃ 100 លានអឺរ៉ូ។ ទោះយ៉ាងណាក៏ដោយ Sporting ប្រហែលជាយល់ព្រមលក់កីឡាកររូបនេះក្នុងតម្លៃទាប។
Comments