រឿងគ្រប់យ៉ាងដែលអ្នកត្រូវដឹងពីពានរង្វាន់ FIFA Club World Cup 2025
- Aa2888 Sport
- Dec 6, 2024
- 1 min read
បច្ចុប្បន្ន Man City គឺជាជើងឯកពិភពលោក ដោយបានយកឈ្នះ Urawa Red Diamonds និង Fluminense ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងខែធ្នូ ឆ្នាំ 2023។
ទោះជាយ៉ាងណាក៏ដោយ ឆ្នាំ 2025 នឹងឃើញការប្រកួតត្រូវបានពង្រីកតាមរូបមន្តថ្មីពីម្ចាស់ជើងឯកពានរង្វាន់ក្លិបអាជីពធំជាងគេនៃទ្វីបនីមួយៗ ទៅជាកម្មវិធីប្រកួតដែលមាន៣២ក្រុមចូលរួមប្រកួតនិងចំណាយពេលជិតមួយខែ។
លទ្ធផលចាប់ឆ្នោត៖

ពូល A៖ Palmeiras, Porto, Al Ahly, Inter Miami
ពូល B៖ Paris Saint-Germain, Atletico Madrid, Botafogo, Seattle Sounders
ពូល C៖ Bayern Munich, Auckland City, Boca Juniors, Benfica
ពូល D៖ Flamengo, ES Tunis, Chelsea, Club Leon
ពូល E៖ River Plate, Urawa Red Diamonds, CF Monterrey, Inter
ពូល F៖ Fluminense, Borussia Dortmund, Ulsan HD, Mamelodi Sundowns
ពូល G៖ Manchester City, Wydad AC, Al Ain FC, Juventus
ពូល H៖ Real Madrid, Al Hilal, CF Pachuca, RB Salzburg
ទម្រង់នៃការប្រកួត៖
ទម្រង់នេះនឹងធ្វើតាមគំរូនៃ FIFA World Cup ដោយក្រុមចំនួន 32 ចែកចេញជា 8 ពូល ក្នុងមួយពូលមាន 4 ក្រុម។
ក្រុមលេខ១និងលេខ២ក្នុងពូលនីមួយៗនឹងឈានទៅជុំទី 16 ដែលការប្រកួតចាញ់ធ្លាក់ត្រឹមតែមួយជើង ហើយវគ្គចាញ់ធ្លាក់នេះនឹងត្រូវលេងរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ប្រសិនបើការប្រកួតវគ្គចាញ់ធ្លាក់ទទួលលទ្ធផលស្មើគ្នានោះនឹងបន្ថែមម៉ោង១៥នាទី២ដង និងបាល់ប៉េណាល់ទីកាត់សេចក្ដី ដើម្បីសម្រេចថាអ្នកណាឈានទៅវគ្គបន្ទាប់។ ក្នុងការប្រកួតនោះ នឹងមិនមានចំណាត់ថ្នាក់លេខបីក្នុងការប្រកួត Play off ឡើយ។
តើពានរង្វាន់នេះលេងនៅឯណា?
FIFA Club World Cup ឆ្នាំ 2025 នឹងត្រូវលេងនៅសហរដ្ឋអាមេរិក ដោយមានកីឡដ្ឋានចំនួន 12 ដែលមានការប្រកួតចំនួន 63 ក្នុងរយៈពេល 29 ថ្ងៃ។ កន្លែងប្រកួតនឹងមានៈ
កីឡដ្ឋាន Mercedes-Benz - ទីក្រុងអាត្លង់តា
កីឡដ្ឋាន TQL - ទីក្រុង Cincinnati
កីឡដ្ឋាន Bank of America - ទីក្រុង Charlotte
កីឡដ្ឋាន Rose Bowl - ទីក្រុង Los Angeles
កីឡដ្ឋាន Hard Rock - ទីក្រុង Miami
កីឡដ្ឋាន GEODIS Park- ទីក្រុង Nashville
កីឡដ្ឋាន MetLife - ទីក្រុងញូវយ៉ក
កីឡដ្ឋាន Camping World - ទីក្រុង Orlando
ពហុកីឡដ្ឋាន Inter&Co - ទីក្រុង Orlando
កីឡដ្ឋាន Lincoln Financial Field - ទីក្រុង Philadelphia
ទីលាន Lumen - ទីក្រុង Seattle
កីឡដ្ឋាន Audi Field - វ៉ាស៊ីនតោន
វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន MetLife។
តើវានឹងត្រូវបានលេងនៅពេលណា?
FIFA Club World Cup ឆ្នាំ 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 15 ខែមិថុនា ដល់ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2025។
នេះមានន័យថាពាននេះនឹងចាប់ផ្ដើមលេងនៅចន្លោះរដូវកាល 2024/25 និង 2025/26 នៃការប្រកួតបាល់ទាត់លីគក្នុងស្រុក និងពានអឺរ៉ុប។
កាលបរិច្ឆេទសម្រាប់ដំណាក់កាលនីមួយៗនៃការប្រកួតនឹងត្រូវបានបញ្ជាក់ដោយ FIFA ក្នុងពេលកំណត់។
អំពីពានរង្វាន់

ពានរង្វាន់ FIFA Club World Cup នឹងស្រោបមាស 24 ការ៉ាត់ ។ ពានរង្វាន់នេះមានសិលាចារឹកឆ្លាក់ឡាស៊ែរជាច្រើននៅពាសពេញ ដោយប្រាប់ពីរឿងរ៉ាវនៃប្រវត្តិសាស្ត្របាល់ទាត់ទាំង 13 ភាសា អក្សរ Braille និងផែនទីពិភពលោក ដែលបង្ហាញពីការរីករាលដាល និងការរួមបញ្ចូលការប្រកួតជាសកល។
Comentarios