កីឡាករបារាំង 'ធុញទ្រាន់' នឹង Didier Deschamps ចង់បាន គ្រូបង្វឹកម្នាក់នេះមកជំនួស
- Aa2888 Sport
- Nov 9, 2024
- 1 min read
អ្នកកាសែតបារាំងលោក Romain Molina និយាយថា កីឡាករជម្រើសជាតិបារាំធុញទ្រាន់នឹងលោក Didier Deschamps ដែលជាគ្រូបង្វឹកបច្ចុប្បន្ន។

ក្រុមទាំងអស់ចង់បានលោក Zinedine Zidane មកដឹកនាំជម្រើសជាតិជំនួសគ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ។ កីឡាករក៏មិនចូលចិត្តការសម្រេចចិត្តរបស់ Deschamps ដែលតែងតាំង Kylian Mbappe ជាប្រធានក្រុមថ្មី ដែលការតែងតាំងនេះនាំឱ្យ Antoine Griezmann ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ អ្វីទាំងនេះហើយដែលនាំឱ្យ កីឡាករបារាំង 'ធុញទ្រាន់' នឹង Didier Deschamps ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Deschamps ជាមួយក្រុមជម្រើសជាតិមាន់គកបារាំងមួយនេះនឹងផុតកំណត់នៅខែកក្កដា ឆ្នាំ 2026។ ផ្ទុយទៅវិញ Zidane គ្មានការងារធ្វើអស់រយៈពេលជាយូរមកហើយ ដោយប្រភពជាច្រើនបានអះអាងថាគាត់នៅតែរង់ចាំឱកាសរបស់គាត់ក្នុងការដឹកនាំក្រុមជម្រើសជាតិ។
Comments