ដោះស្រាយបញ្ហាជាមួយលោក Ten Hag រួចរាល់តែស្ថានភាព Sancho នៅ Man United គឺមិនច្បាស់លាស់
- Aa2888 Sport
- Jul 18, 2024
- 1 min read
Jadon Sancho នៅតែជាកីឡាករ Manchester United ទោះបីជាឥឡូវនេះ មិនច្បាស់ថាតើគាត់នឹងនៅបន្តឬត្រូវលក់ចេញពេលមានសំណើសក្តិសមក៏ដោយ។

បិសាចក្រហមបានបើកចិត្តទទួលយកសំណើរបស់ក្លិបនានាដែលចង់បាន Sancho ដោយឱ្យតម្លៃគាត់ 40 លានផោន ប៉ុន្តែគ្មានក្លិបណាដេញថ្លៃឆ្លើយតបនឹងតម្លៃចង់បាននេះទេ ទោះបីជាមានការចាប់អារម្មណ៍ពី Juventus និង Borussia Dortmund ក៏ដោយ។
Sancho បានរួមចំណែកយ៉ាងសំខាន់ក្នុងការខ្ចីជើងនៅ Dortmund ដោយបានជួយក្រុមយក្ស Bundesliga ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League តែពួកគេបានចាញ់ក្រុម Real Madrid ។

មែនទែនទៅ! ពេលនេះ Sancho កំពុងតែផ្តោតអារម្មណ៍ហ្វឹកហាត់ត្រៀមការប្រកួតមុនបើករដូវកាល ក្រោមការដឹកនាំរបស់ Erik ten Hag ស្របពេលអ្នកទាំងពីរបានដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេរួចទៅហើយ។
Comments