វីរបុរសបាល់ទាត់ Jamie Carragher ថា ជ័យជម្នះរបស់ Real Madrid មិនមែនមកពីសំណាង
- Aa2888 Sport
- May 10, 2024
- 1 min read
វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បាននិយាយថា ជ័យជម្នះរបស់ Real Madrid មកលើក្រុម FC Bayern Munich មិនមែនជាសំណាងនោះទេ។

Real Madrid បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ខណៈដែលពួកគេបានវាយបកយកឈ្នះនៅចុងម៉ោង ខណៈដែល Joselu ស៊ុត២គ្រាប់ម្នាក់ឯង។
លោក Jamie Carragher មិនមែនជាអ្នកដែលស្រឡាញ់ Real Madridនោះទេ ប៉ុន្តែគាត់បានផ្ដល់ក្រេឌីតទាំងអស់ទៅកាន់កូនក្រុមរបស់លោក Carlo Ancelotti ។
គាត់បាននិយាយថា ៖«វាមិនគួរឲ្យជឿនូវអ្វីដែលពួកគេបានធ្វើ។ ហើយវាមិនមែនជាសំណាងនោះទេ ប្រសិនបើអ្នកបន្តធ្វើបែបនេះរាល់ៗរដូវកាលវាពិតជាពិសេស ។ ហើយច្បាស់ណាស់! គូប្រកួតដែលប្រុងនឹងជួបពួកគេក្នុងពានរង្វាន់ណាក៏ដោយនឹងដឹងថា ការរកជ័យជម្នះចុងម៉ោងនឹងកើតឡើងសម្រាប់ Real Madrid»។
«សម្រាប់ Real Madrid នៅក្នុងការប្រកួតបែបនេះ តែងតែធ្វើឱ្យភ្ញាក់ផ្អើល»។

ជាការពិតណាស់ វាមិនមែនជាសំណាងនោះទេ វាគឺជាទំនុកចិត្តរបស់កីឡាករ ការខិតខំប្រឹងប្រែង និងភាពប៉ិនប្រសប់របស់បុគ្គល ដែលផ្គូផ្គងនឹងបរិយាកាសរបស់ក្លិបនៅក្នុងការប្រកួតនេះ។
Comments