Man United នឹងរក្សាភាពស្ងៀមស្ងាត់មួយនាទីមុនការប្រកួត Brighton
- Aa2888 Sport
- Jan 18
- 1 min read
Man United នឹងគោរពដល់លោកតា Denis Law ដោយរក្សាភាពស្ងៀមស្ងាត់មួយនាទីមុនការប្រកួត Premier League ជាមួយ Brighton នៅថ្ងៃអាទិត្យ។

មរណកាលរបស់កីឡាករជើងចាស់ក្នុងវ័យ ៨៤ ឆ្នាំត្រូវបានប្រកាសនៅថ្ងៃសុក្រ ទី ១៧ ខែមករាយប់មិញ។

លោក Denis Law គឺជាផ្នែកមួយនៃ Holy Trinity ដ៏ល្បីល្បាញដែលរួមមាន Sir Bobby Charlton និង George Best ។ អ្នកទាំងបីបានដឹកនាំបិសាចក្រហមឈ្នះពាន European Champions Cup ក្នុងឆ្នាំ 1968 ក៏ដូចជាពាន First Division ចំនួនពីរ និង FA Cup មួយផងដែរ។

កីឡាករសញ្ជាតិស្កុតឡេន នៅតែជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេទី 3 គ្រប់ពេលវេលារបស់ Man United ជាមួយនឹង 237 គ្រាប់ក្នុង 404 ប្រកួតពីឆ្នាំ 1962 ដល់ 1973 ។
Comments