បុគ្គលិកក្លិបបិសាចក្រហម Man Utd ២៥០នាក់អាចនឹងបាត់បង់ការងារ ដោយសារតែមូលហេតុមួយនេះ
- Aa2888 Sport
- Jul 24, 2024
- 1 min read
ក្លិបបិសាចក្រហម Manchester United បានចាប់ផ្តើមជូនដំណឹងដល់បុគ្គលិករបស់ពួកគេថា ពួកគេប្រឈមនឹងហានិភ័យត្រូវកាត់បន្ថយបុគ្គលិក ខណៈដែលមនុស្សប្រហែល 250 នាក់រំពឹងថានឹងបាត់បង់ការងារ។

ក្លិបបានធ្វើការប្រជុំបុគ្គលជាមួយបុគ្គលិក និងនាយកដ្ឋានការងារ កាលពីថ្ងៃអង្គារ ហើយបុគ្គលិកមួយចំនួនដែលត្រូវធ្វើដំណើរក្នុងដំណើរទេសចរណ៍មុនរដូវកាលនៅសហរដ្ឋអាមេរិកត្រូវបានដកចេញកាលពីសប្តាហ៍មុន ដោយសារពួកគេស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យ។
ការសម្រេចចិត្តកាត់បុគ្គលិកនេះ កើតឡើងបន្ទាប់ពីការពិនិត្យមើលលើលទ្ធភាពកាត់បន្ថយចំណាយ ដែលផ្តួចផ្តើមដោយសហម្ចាស់លោក Sir Jim Ratcliffe បានរកឃើញថា ចំនួនបុគ្គលិកមួយចំនួនមិនបានអនុវត្តការងារឱ្យខ្ជាប់ខ្ជួនទេ។

ក្លិបបិសាចក្រហមមានបុគ្គលិកចំនួន ១១១២នាក់ ដែលត្រូវបើកប្រាក់បៀវត្សរ៍ប្រចាំខែឱ្យពួកគេ ដែលនេះជាចំនួនខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយ បុគ្គលិកបានកើនឡើង១២៩នាក់បន្ថែម។
ការកាត់បន្ថយបុគ្គលិកគឺជាផ្នែកមួយនៃ "ការផ្លាស់ប្តូរដ៏សំខាន់" ក្នុងគោលបំណងបំពេញតាមបទប្បញ្ញត្តិហិរញ្ញវត្ថុថ្មី និងបញ្ហាប្រឈមចំពេលមានការកើនឡើងនៃការចំណាយរបស់ក្លិបកាន់តែធំទៅៗ៕
Comments