Manchester City ចាញ់ 4 ប្រកួតជាប់ៗគ្នាជាលើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola
- Aa2888 Sport
- Nov 10, 2024
- 1 min read
Manchester City បានរងបរាជ័យបួនលើកជាប់ៗគ្នាគិតគ្រប់ពានរង្វាន់ចាប់តាំងពីលោក Pep Guardiola ចូលកាន់ដំណែងក្នុងឆ្នាំ 2016។ ជាងនេះទៅទៀត នេះជាការបរាជ័យលើកដំបូងសម្រាប់លោក Guardiola ខ្លួនឯង។

ម្ចាស់ជើងឯក Premier League បានចាញ់ Brighton 2-1 បើទោះបីជាបញ្ចប់តង់ទី 1 ដោយការនាំមុខ 1-0 ពីការស៊ុតរបស់ Erling Haaland ក៏ដោយ ។
បន្ទាប់ពីការសម្រាកអស់១៥នាទី Brighton បានបង្វែរការប្រកួត ដោយស៊ុតវាយបក២គ្រាប់វិញដោយកីឡាករឆ្នើម Joao Pedro និង Matt O'Riley ។ Matt O'Riley រកបានគ្រាប់បាល់ជ័យជម្នះក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្របខ័ណ្ឌ Premier League ។

ជាលទ្ធផល Man City ឃ្លាតឆ្ងាយពីកំពូលតារាង Premier League បន្ទាប់ពី Liverpool យកឈ្នះ Aston Villa ២ទល់០។ ហង្សក្រហមបង្កើនការនាំមុខរបស់ពួកគេដល់ទៅប្រាំពិន្ទុដាច់។
Comments