គ្មានក្លិបណាដាក់សំណើដេញថ្លៃ Marcus Rashford ទោះបីជា Man Utd មានបំណងលក់គាត់
- Aa2888 Sport
- Dec 18, 2024
- 1 min read
ក្លិប Manchester United មានបំណងចែកផ្លូវជាមួយ Marcus Rashford ក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែការលក់គាត់នៅក្នុងខែមករាគឺមិនទំនងនោះទេ នេះបើយោងតាមសារព័ត៌មាន Sky Sports ។

បច្ចុប្បន្នមិនមានក្លិបណាចាប់អារម្មណ៍នឹងចុះហត្ថលេខាលើ Rashford ទេ។ មិនមានសំណើដេញថ្លៃ ឬចូលចចារនៅក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ គឺដោយសារតែគាត់មានប្រាក់ខែច្រើនពោលគឺ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍។ ណាមួយគុណផលលេងរបស់គាត់មិនល្អ និងអាកប្បកិរិយានៅខាងក្រៅទីលានក៏មិនសូវល្អក្នុងរយៈពេលថ្មីៗនេះ។

ថ្មីៗនេះ Rashford ត្រូវបានដកចេញពីបញ្ជីក្រុមត្រូវលេង ក្នុងការប្រកួតដែលបិសាចក្រហម Man Utd យកឈ្នះ Manchester City 2-1 ដោយសារតែបញ្ហាពេលហ្វឹកហាត់ហើយគាត់មិនអាចបង្ហាញខ្លួនបានល្អតាមការចង់បាន។
កិច្ចសន្យារបស់ Rashford ដំណើរការរហូតដល់ឆ្នាំ 2028; គាត់ស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមក្នុង 15 ប្រកួត Premier League នៅរដូវកាលនេះ។
Comments