ល្ហិចល្ហៀងកីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor បដិសេធសំណើក្លិបមួយក្នុង Thai League 1
- Aa2888 Sport
- May 10, 2024
- 1 min read
លឺដំណឹងថាក្រុមលីគកំពូលថៃ Chiangrai United ចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Nick Taylor ចូលរួមនៅរដូវកាលក្រោយ តែត្រូវបានរូបគេបដិសេធ និងរួមរស់ជាមួយព្រះខ័នរាជស្វាយរៀងបន្តទៀត។

ព័ត៌មាននេះបានលេចលឺក្នុងបណ្ដាញសង្គមបាល់ទាត់កម្ពុជាក្នុងថ្ងៃនេះ តែមិនដឹងថា វាជាព័ត៌មានឬអត់នោះទេ។ បើជាការពិត វាក៏មានផលល្អ និងផលអាក្រក់ទន្ទឹមគ្នាសម្រាប់ការផ្ទេរទៅលេងក្នុងលីគកំពូលថៃ។
ចូលរួមជាមួយក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងក្នុងឆ្នាំ២០២៣ Nick Taylor ជួយក្លិបមួយនេះ លើកពាន២ក្នុងមួយរដូវកាលពោលគឺពានរង្វាន់ Cambodian Premier League និងពានរង្វាន់សម្ដេច ហ៊ុន សែន រដូវកាល ២០២៣/២៤ ។

លើសពីនេះ! រដូវកាលក្រោយ ព្រះខ័នរាជស្វាយរៀងនឹងមានវត្តមានក្នុងពានរង្វាន់ អន្តរជាតិចំនួន២ គឺពានរង្វាន់ AFC Challenge Cup វគ្គជម្រុះ Playoff និងពានរង្វាន់ AFF Shopee Cup 2024/25។ វាជាឱកាសរបស់ Nick ក្នុងការបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់លំដាប់ទ្វីអាស៊ី (AFC) និងពានរង្វាន់លំដាប់តំបន់ (AFF)។
ដោយឡែក! ក្រុម Chiangrai United ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ក្នុងតារាង Thai League 1 រដូវកាល២០២៣/២៤ ហើយពិតណាស់! ស្ថិតក្នុងចំណាត់ថ្នាក់នេះពិតជាមិនមានកៅអីលេងពានអន្តរជាតិនោះទេ។ រឿងដែលល្អសម្រាប់ Nick ដែលផ្ទេរទៅទីនោះគឺ លេងក្នុងលីគដែលមានកម្រិតខ្ពស់ជាង Cambodian Premier League និងទទួលបានបទពិសោធន៍ថ្មីតែប៉ុណ្ណោះ៕
Комментарии