Paris Saint-Germain គ្រោងសង់កីឡដ្ឋានថ្មី ដោយទាញយកបែបផែនរូបរាងកីឡដ្ឋាន SoFi Stadium នៅ USA
- Aa2888 Sport
- 35 minutes ago
- 1 min read
AA2888 SPORT NEWS: ក្លិប Paris Saint-Germain ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Qatar Sports Investments បានសម្រេចចិត្តចាប់ផ្តើមស្វែងរកទីតាំងសមរម្យមួយសម្រាប់ស្ថាបនាកីឡដ្ឋានថ្មីមួយជាផ្ទះសម្រាប់ទទួលការប្រកួត។

កីឡដ្ឋាន Parc des Princes បច្ចុប្បន្នដែលមានចំណុះជិត ៤៨,០០០ នាក់ ត្រូវ គណៈគ្រប់គ្រងរបស់ក្លិបវាយតម្លៃថា មិនអាចឆ្លើយតបនឹងសក្តានុពលពាណិជ្ជកម្មរបស់ PSG បានទៀតឡើយ។

លោក Victoriano Melero ប្រធានប្រតិបត្តិនៃ PSG បានបង្ហាញថា SoFi Stadium គឺជាម៉ូដែលសំខាន់សម្រាប់ស្ថាបត្យកម្មថ្មី។ លោកបាននិយាយក្នុងកំឡុងពេល PSG ទស្សនកិច្ចនៅទីក្រុង Los Angeles៖

«បញ្ហាបន្ទាប់របស់យើងគឺការសាងសង់កីឡដ្ឋានថ្មី។ ក្នុងរយៈពេលមួយឆ្នាំខាងមុខ យើងនឹងវិភាគ និងសម្រេចចិត្តអំពីអនាគត ហើយយើងក៏កំពុងទស្សន៍ទាយពីអ្វីកំពុងកើតឡើងនៅសហរដ្ឋអាមេរិកផងដែរ»។
SoFi Stadium គឺជាគំរូសំណង់សម័យទំនើបសាងសង់អស់លុយជាង ៥ ពាន់លានដុល្លារ ដែលជាស្ថាបនាដ្ឋានកីឡាដែលមានតម្លៃខ្ពស់ជាងគេនៅពិភពលោក (បើកដំណើរការកាលពីឆ្នាំ ២០២០)។
វាអាចបំពេញតួនាទីជាមជ្ឈមណ្ឌលកម្សាន្ត និងកន្លែងពាណិជ្ជកម្ម ដែលបានជាប្រភពច្នៃប្រឌិតសម្រាប់ PSG។
«វាពិតជាអស្ចារ្យ ហើយវាមិនមែនសម្រាប់កីឡាតែមួយមុខនោះទេ វាជាផ្នែកនៃការកម្សាន្ត និងកម្មវិធីសម្តែងផងដែរ។ នេះជាអ្វីដែលយើងចង់រីកចម្រើន ដើម្បីបង្កើនប្រាក់ចំណូលពីវិស័យផ្សេងៗ»។
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
Comments