Paris Siant-Germain សន្សំលុយបានជាង ២០០លានអឺរ៉ូក្រោយ Mbappe ប្រកាសចាកចេញពីក្លិប
- Aa2888 Sport
- May 11, 2024
- 1 min read
Kylian Mbappe បានប្រកាសចាកចេញពីក្លិបយក្សរបស់បារាំង PSG តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់មិញ។
នៅក្នុងសុន្ទរកថាលាទៅកាន់អ្នកគាំទ្រ និងក្លិប តារាឆ្នើមរូបនេះបានរៀបរាប់ថា ក្រោយចំណាយពេលប្រាំពីរឆ្នាំនៅប្រទេសបារាំង គាត់មានអារម្មណ៍ថាត្រូវការ ការប្រកួតប្រជែងថ្មី។

Mbappe គ្រោងនឹងចូលរួមជាមួយ Real Madrid លើការផ្ទេរដោយគ្មានតម្លៃខ្លួនក្នុងសប្តាហ៍ខាងមុខនេះ។
Kylian Mbappé នឹងចាកចេញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន (Free agent) ប៉ុន្តែ Paris Saint-Germain បានប៉ាន់ប្រមាណថា ពួកគេអាចសន្សំបានប្រាក់ជាង200 លានអឺរ៉ូពីការចាកចេញរបស់កីឡាករសញ្ជាតិបារាំងរូបនេះ។

ប្រាក់ជាង២០០លានអឺរ៉ូនេះ បានមកពីការនៅសល់ប្រាក់រង្វាន់របស់ Mbappe ដែលមិនរើសយកកុងត្រាបន្ថែម១២ខែ និងប្រាក់រង្វាន់ភាពស្មោះត្រង់របស់ ក្នុងរដូវកាលនេះប្រហែល 80 លានអឺរ៉ូ។


PSG នឹងវិនិយោគឡើងវិញលើការចុះហត្ថលេខាយ៉ាងហោចណាស់ក៏៤ឬ៥នាក់ដែរនៅរដូវកាលថ្មី៕
Comments