ក្លិបនៅ Premier League ភ្ញាក់ផ្អើលចំពោះការព្យួរកីឡាករ Rodrigo Bentancur មិនលេងបាល់៧ប្រកួត
- Aa2888 Sport
- Nov 19, 2024
- 1 min read
យោងតាមកាសែត The Telegraph ក្លិបគូប្រជែងមួយចំនួនរបស់ក្លិប Tottenham ក្នុងក្របខ័ណ្ឌ Premier League បានបង្ហាញភាព'ភ្ញាក់ផ្អើល' នៃភាពធ្ងន់ធ្ងរនៃការដាក់ទណ្ឌកម្មមកលើ Rodrigo Bentancur ជុំវិញការលើកឡើងពីការរើសអើងជាតិសាសន៍ដែលគាត់បាននិយាយអំពី Son Heung-min ។

ខ្សែបម្រើរបស់ Tottenham ត្រូវបានពិន័យមិនឱ្យលេងចំនួន 7 ប្រកួត និងផាកពិន័យ 100,000 ផោនសម្រាប់ការនិយាយថា Son មើលទៅដូចៗគ្នាទៅនឹងកីឡាករកូរ៉េខាងត្បូងផ្សេងទៀតទាំងអស់។ ពាក្យនេះស្ដាប់ទៅហាក់មិនធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែសមាគមកីឡាបាល់ទាត់អង់គ្លេសចាត់ទុកថារឿងនេះមិនធម្មតា។
Bentancur ត្រូវបានគេរកឃើញថាមាន "វិប្បដិសារីយ៉ាងពិតប្រាកដ" ចំពោះការលើកឡើងរបស់គាត់ ខណៈដែល Son បានអភ័យទោសជាសាធារណៈរួចទៅហើយ។

Son ក៏បាននិយាយអំពីពាក្យប្រមាថជាតិសាសន៍របស់ Bentancur: ៖«ខ្ញុំស្រឡាញ់គាត់ គាត់មានអារម្មណ៍សោកស្តាយណាស់»។
ទោះបីជាយ៉ាងណាក៏ដោយ FA បានចេញបម្រាមដែលធ្ងន់ធ្ងរជាងករណីរើសអើងជាតិសាសន៍មុនៗទៅទៀត។
Comments