Real Madrid ចុះហត្ថលេខាលើកីឡាករវ័យក្មេង Lamini Fati ក្នុងតម្លៃ ១២ម៉ឺនអឺរ៉ូ
- Aa2888 Sport
- Dec 20, 2024
- 1 min read
Real Madrid បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារវ័យក្មេង Lamini Fati ពី ក្លិប Leganes ។

ក្រុមអធិរាជសបានធានាទិញកីឡាកររូបនេះក្នុងតម្លៃ ១២ម៉ឺនអឺរូ ជាមួយប្រាក់បន្ថែម លើការបង្ហាញគុណផលលេងនៅក្លិប។ ។ Fati បានពិនិត្យសុខភាពជោគជ័យ ហើយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំ នេះបើយោងតាម Marca។
កើតក្នុងទីក្រុង Madrid ក្នុងម្តាយជនជាតិអង់ហ្គោឡា និងឪពុកជនជាតិហ្គីណេ ក្មេងអាយុ ១៨ ឆ្នាំមានកម្ពស់ ១,៨០ ម៉ែត្រ លេងក្នុងតំណែងការពារកណ្ដាល។ ទោះបីជាថ្មីៗនេះ កីឡាករវ័យក្មេងបានទទួលការវះកាត់ថ្គាមក៏ដោយ ក៏ការផ្ទេរនេះត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។

Fati នឹងចាប់ផ្តើមអាជីពនៅ Real Madrid C ប៉ុន្តែអាចផ្លាស់ទៅក្រុម B អាស្រ័យលើការបង្ហាញគុណផលលេងរបស់គាត់។ គាត់បានហ្វឹកហាត់ជាមួយក្រុមទី 1 របស់ Leganes ក្រោមការដឹកនាំរបស់ Borja Jimenez នៅរដូវកាលនេះ ខណៈពេលដែលគាត់លេងនៅក្របខ័ណ្ឌ Third Federation៕
Comments