Xavi ពន្យល់មូលហេតុប្ដូរចិត្តបន្ដដឹកនាំ Barcelona
- AA2888 Sport
- May 3, 2024
- 1 min read
អ្នកចាត់ការ Xavi Hernandez បានទម្លាយមូលហេតុដែលលោកសម្រេចចិត្តបន្ដនៅ Barcelona គឺដោយសារតែការគាំទ្រពីកីឡាករក្នុងក្រុម។
លោក Xavi បានផ្លាស់ប្ដូរការសម្រេចចិត្ត ដែលលោកបានប្រកាសថានឹងចាកចេញពីក្លឹប ហើយបន្ដរួមរស់ជាមួយ Barca រហូតដល់ឆ្នាំ២០២៥ ហើយលោកបានបង្ហាញពីមូលហេតុនៃការសម្រេចចិត្តនេះ។
អ្នកចាត់ការរូបនេះ បាននិយាយថា៖ “នៅពេលដែលខ្ញុំបានជួបប្រធានក្លឹប (Joan Laporta) ខ្ញុំបានដាក់តំណែងរបស់ខ្ញុំឱ្យគាត់សម្រេច ប៉ុន្ដែខ្ញុំមើលឃើញថា ខ្ញុំទទួលបានទំនុកចិត្តខ្ពស់ពីប្រធានក្លឹប ក្រុមការងារផ្នែកកីឡា និងថ្នាក់ដឹកនាំទាំងមូល”។
“ភាពស្មុគស្មាញរបស់កីឡាករគឺជារឿងដ៏សំខាន់ ពួកគេបានបង្ហាញឱ្យខ្ញុំឃើញថា គម្រោងរបស់យើងត្រូវតែបន្ដ។ យើងធ្វើការបានយ៉ាងល្អ វាជាគម្រោងនៃជ័យជម្នះ។ អ្នកគាំទ្រក៏បានបង្ហាញឱ្យឃើញផងដែរថា ខ្ញុំត្រូវតែនៅបន្ដ។ បុគ្គលិកក៏គិតដូច្នេះដែរ។ ខ្ញុំគិតពីអ្វីដែលល្អសម្រាប់ក្លឹប។ កាលពីខែមករា ខ្ញុំគិតថា វាជាជម្រើសល្អក្នុងការចាកចេញ ប៉ុន្ដែពេលនេះខ្ញុំមើលឃើញផ្សេងពីនេះ។ ខ្ញុំគិតថា វាជាជម្រើសដ៏ល្អបំផុត”៕
Comments