Chido Obi-Martin បង្កើតកំណត់ត្រានៅ Premier League U18 មួយថ្ងៃបន្ទាប់ពីកិច្ចសន្យាដំបូងជាមួយ Man United
- Aa2888 Sport
- Dec 1, 2024
- 1 min read
Chido Obi-Martin បានបង្កើតកំណត់ត្រាក្នុងក្របខណ្ឌ Premier League U18 មួយថ្ងៃបន្ទាប់ពីចុះកិច្ចសន្យាអាជីពលើកដំបូងជាមួយ Man United។

Man United ទើបតែផ្តល់កិច្ចសន្យាអាជីពដំបូងដល់ Chido Obi-Martin ដែលជាខ្សែប្រយុទ្ធអាយុ 17 ឆ្នាំដែលបានចាកចេញពីសាលាយុវជនថ្នាលរបស់ក្រុមកាំភ្លើងធំ Arsenal ។

កីឡាករវ័យជំទង់រូបនេះបានអបអរវាដោយការស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 3-0 លើក្រុម Stoke City U18 ។នេះមានន័យថា Obi-Martin ស៊ុតបញ្ចូលទីបាន៣៧ គ្រាប់ក្នុងការបង្ហាញខ្លួនតែ ២៣ ប្រកួតប៉ុណ្ណោះក្នុង Premier League U18 ដែលជាចំនួនដ៏ច្រើនលើសលប់ក្នុងប្រវត្តិសាស្រ្តលីគ U18។
Obi-Martin បានសរសេរនៅលើ Instagram របស់គាត់ថា៖« ក្រុមលេងបានល្អ ហើយពិតជារីករាយក្នុងការក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រាក្នុងប្រវត្តិសាស្ត្រលីគ U18" ។
Comentários