Man United ត្រៀមខ្លួនទទួលយកថ្លៃ៤០លានផោនពីការលក់ Marcus Rashford
- Aa2888 Sport
- Dec 13, 2024
- 1 min read
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Man United បើកចិត្តទទួលយកសំណើតម្លៃ៤០លានផោន ឬក៏ខ្ពស់ជាងនេះសម្រាប់ Marcus Rashford នៅឆ្នាំក្រោយ។

បិសាចក្រហមត្រៀមលក់គាត់ក្នុងតម្លៃទាប ពីព្រោះការលក់កីឡាករដែលចេញពីឈុតយុវជន នឹងរាប់ជាប្រាក់ចំណេញ 100% នៅលើតារាងតុល្យការ PSR (Profit and Sustainability Rules)។
ប៉ុន្តែថ្នាក់ដឹកនាំរបស់ក្លិបក៏ត្រូវការភាពជាក់ស្តែងគ្រប់គ្រាន់ ដើម្បីដឹងថា ពួកគេប្រហែលជាមិនទទួលបានសំណើណាមួយសម្រាប់ Rashford នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះទេ។
Man United មានអារម្មណ៍ថា ការវាយតម្លៃគុណភាពរបស់ Rashford បានធ្លាក់ចុះជាងពាក់កណ្តាលកាលពីឆ្នាំមុន បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទី 30 គ្រាប់ក្នុងរដូវកាលដំបូងរបស់ Erik ten Hag (យុទ្ធនាការ 2022/23) ។

បិសាចក្រហមមានអារម្មណ៍ថា ខ្សែប្រយុទ្ធអង់គ្លេស មិនអាចលេងឱ្យអស់ពីសមត្ថភាពរបស់គាត់ទៀតទេ ហើយត្រៀមលក់គាត់នៅឆ្នាំក្រោយ លុះត្រាតែគាត់អាចបង្ហាញភាពប្រសើរឡើងខ្លាំងខ្លះៗ។
Rashford ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 ដងក្នុង 23 ប្រកួតសម្រាប់ Man United នៅរដូវកាលនេះ។
Commenti